leftcenterrightdel
ប្រជាជនសម្ដែងនូវក្ដីសប្បាយរីករាយចំពោះលទ្ធផលនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

នៅក្នុងវង់ចរចានេះ ភាគីពាក់ព័ន្ធនានានឹងពិភាក្សាគ្នាស្តីពីបញ្ហាមួយចំនួន ដែលមិនទាន់ដោះស្រាយក្នុងកិច្ចព្រមព្រៀងសន្តិសុខដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។ យោងតាមការប្រកាសនេះ គណបក្សនយោបាយនានានៅសូដង់ខាងត្បូងនឹងចូលរួមកិច្ចចរចា និងវង់ចរចាលើកនេះ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ ខែសីហា។ ក្នុងពេលនេះដែរ រដ្ឋមន្ត្រីព័ត៌មាន សូដង់ខាងត្បូង លោក Micheal Makuei Lueth បានឲ្យដឹងថា បញ្ហាសំខាន់ដែលពិភាក្សាក្នុងវង់ចរចានេះគឺផ្តោតទៅលើសិទ្ធិរបស់ប្រធានាធិបតី អនុប្រធានាធិបតី និងតំណាងក្នុងស្ថាប័នយុត្តិធម៌ ក៏ដូចជាការពិចារណាឡើងវិញស្តីពីការបែងចែកផ្នែករដ្ឋបាលនៃប្រទេសជាតិ និងបង្កើតឡើងក្រសួងថ្មីមួយចំនួនទៀតផងដែរ៕

តាម vovworld.vn