leftcenterrightdel
ទាហានឥណ្ឌូនេស៊ីបានបញ្ជូនជនរងគ្រោះទៅតង់សង្គ្រោះបន្ទាន់មួយនៅកោះ Lombok នៅថ្ងៃទី ៧ ខែសីហា។ (រូបថត: vnanet.vn)

 

តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា ចំនួនមនុស្សស្លាប់ដែលគិតដល់យប់ថ្ងៃទី ៨ សីហា គឺឡើងដល់ ៣៤៧ នាក់ និងចំនួនមនុស្សរងរបួសគឺជិត ១,៥០០ នាក់ទៀត។ តាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho ថា នាបច្ចុប្បន្នមានមនុស្សជាង ១៦៥ ពាន់នាក់ ក្នុងចំណោមមនុស្សប្រមាណ ២០ ម៉ឺននាក់ ដែលរស់នៅតំបន់ភាគខាងជើងកោះ Lombok គ្មានទីជម្រក ហើយត្រូវជម្លៀសខ្លួនចេញ។ នាបច្ចុប្បន្ន មានមនុស្សប្រមាណ ២ ម៉ឺននាក់នាក់ត្រូវការជំនួយជាបន្ទាន់។

នាបច្ចុប្បន្ន កងកម្លាំងមានសមត្ថកិច្ចកំពុងខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះ ជាពិសេសគឺផ្ដោតទៅលើទីតាំងមានអាគារធំៗ ដែលត្រូវដួលរលំផងដែរ៕

តាម vovworld.vn