លោក Peskov បានបន្តថា ក្រោយពីពេលព្រឹទ្ធិសមាជិកអាមេរិក លោក Rand Paul បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅម៉ូស្គូ លោកបានបញ្ជូនសារលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបានផ្ដោតទៅលើវិធីសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ ក្នុងនោះ រួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump

 

ក្នុងបម្រែបម្រួលដែលទាក់ទិនមួយទៀត នាថ្ងៃទី ៨ សីហា តាមវែបសាយ Wikileaks បានឲ្យដឹងថា គណៈកម្មាធិការចារកម្មនៃព្រឹទ្ធសភាអាមេរិកបានស្នើឲ្យស្ថាបនិក Wikileaks លោក Julian Assange ធ្វើជាសាក្ខីក្នុងការស៊ើបអង្កេតដែលពាក់ព័ន្ធនឹងការដែលរុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ កន្លងមក៕

តាម vovworld.vn