leftcenterrightdel
ភ្ញៀវទេសចរជាង ២ ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព (រូបថត៖ vnanet.vn)

 

កងកម្លាំងជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងគំនរបាក់បែកនៃផ្ទះសម្បែង  និងសាលារៀន ដែលត្រូវបំផ្លិចបំផ្លាញដោយ​គ្រោះរញ្ជួយដីនាថ្ងៃទី ៥ ខែសីហា។ តាមការប៉ាន់ស្មានថាមានភ្ញៀវទេសចរប្រមាណ ២,០០០ ទៅ ២,៧០០ នាក់ ត្រូវបាន ជម្លៀសចេញពីប្រជុំកោះ Gili ដោយមានចំងាយពីតំបន់សមុទ្រនៃទីក្រុង Lombok ប៉ុន្មានគីឡូម៉ែត្រតាមទិសនិរតី។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះធម្មជាតិឥណ្ឌូនេស៊ី (BNPB) លោក Sutopo Purwo Nugroho បានព្រមានថា ចំនួនអ្នកស្លាប់ និងរងរបួសនឹងកើនឡើង ហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ទាំងអស់គឺសុទ្ធតែជាជនជាតិឥណ្ឌូនេស៊ីផងដែរ៕

តាម vovworld.vn