leftcenterrightdel
រុស្ស៊ីលើកសំណើសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងការជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី

 

ព័ត៌មានខាងលើត្រូវបានលើកឡើងក្នុងសារលិខិតមួយច្បាប់របស់ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ី លោក Valery Gerasimov ដែលផ្ញើជូនប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Joseph Dunford នាខែកក្កដាកន្លងទៅ តាមរយៈកាណាល់ទាក់ទងសម្ងាត់មួយ។ ក្នុងសារលិខិតនេះ លោក Valery Gerasimov បានជូនដំណឹងដល់ភាគីអាមេរិកអំពីបណ្ដាវិធានការរបស់រុស្ស៊ី សំដៅស្ថិរភាពស្ថានភាពនៅស៊ីរី។ ក្នុងសារលិខិតនេះ ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ី លោក Valery Gerasimov បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយស៊ីរីអំពីបណ្ដាវិធានការធានាសុវត្ថិភាពជូនជនភៀសខ្លួនដែលជាប់គាំងនៅ Rukban ក៏ដូចជាបង្កភាពងាយស្រួលឲ្យពួកគេត្រូវបានវិលត្រឡប់មកផ្ទះវិញ៕

តាម vovworld.vn