leftcenterrightdel
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ជាមួយសមភាគីអាមេរិក លោក Mike Pompeo

ក៏នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ការដែលភាគីអាមេរិកចាប់ឃុំខ្លួនស្ត្រីមួយរូប ឈ្មោះ Maria Butina ដោយសង្ស័យថាធ្វើចារកម្មគឺមិនអាចព្រមទទួលបាន ហើយផ្អែកលើការចោទប្រកាន់ក្លែងក្លាយភូតកុហក ព្រមទាំងស្នើឲ្យ ដោះលែងស្ត្រីរូបនេះឲ្យមានសេរីភាពផងដែរ។

ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពរួមសហការក្នុងការខិតខំប្រឹងប្រែងសំដៅកែលម្អស្ថានភាពមនុស្សធម៌នៅស៊ីរី ក៏ដូចជា ការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផងដែរ៕

តាម vovworld.vn