leftcenterrightdel
រដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Peter Szijjarto

 

លោក Peter Szijjarto បានលើកច្បាស់ថា "ឯកសារនេះមានលក្ខណៈដើរបញ្ច្រាសនឹងផលប្រយោជន៍សន្តិសុខរបស់ប្រទេស​ហុងគ្រី" និង "ដាក់ចេញការគំរាមកំហែងដល់ពិភពលោក" ខណៈដែលលើកទឹកចិត្តការធ្វើចំណាក់ស្រុករបស់មនុស្សរាប់លាននាក់។ លោក Szijjarto បានឲ្យដឹងទៀតថា សន្ធិសញ្ញានេះនឹងត្រូវបានអនុម័តជាផ្លូវការនៅខែធ្នូនៅប្រទេសម៉ារ៉ុកប៉ុន្តែហុងគ្រីនឹងមិនចូលរួមកិច្ចប្រជុំនោះឡើយ។ ទីក្រុង Budapest នឹងប្រឆាំងនូវសន្ធិសញ្ញានេះប្រសិនបើឯកសារនេះត្រូវបានដាក់ចេញដោយការបោះឆ្នោតនៅក្នុងមហាសន្និបាតក្រុមប្រឹក្សា អ.ស.ប។ ពីមុនសន្ធិសញ្ញានេះត្រូវបានគាំទ្រដោយសមាជិក អ. ស.ប ចំនួន ១៩៣ លើកលែងតែសហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីសន្ធិសញ្ញាកាលពីឆ្នាំទៅមិញ៕

តាម vovworld.vn