leftcenterrightdel
វៀតណាមយកចិត្តទុកដាក់ដល់ក្រុមងាយរងផលប៉ះពាល់ក្នុងសង្គម ដូចជាជនក្រីក្រ ជនពិការ ជនជាតិភាគតិច (រូបថត៖ vnanet.vn)

 

លោក Nguyen The Phuong បានបញ្ជាក់ពីទស្សនៈអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបាន វៀតណាមដាក់បញ្ចូលក្នុងរាល់យុទ្ធសាស្ដ្រ និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ វៀតណាមបានដាក់ចេញផែនការសកម្មភាពមួយដោយមានការទទួលខុសត្រូវច្បាស់លាស់របស់អង្គភាពពាក់ព័ន្ធនានាក្នុងការអនុវត្ត SDGs ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានបង្កើនការធ្វើសមាហរណកម្មអន្ដរជាតិលើគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្កើនទំនាក់ទំនងជាមួយដៃគូសកលលោកដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Nguyen The Phuong បានបន្ដថា នាពេលខាងមុខវៀតណាមបន្ដខិតខំប្រឹងប្រែងអនុវត្ដផែនការសកម្មភាព និងជំរុញកំណើនសេដ្ឋកិច្ចស្របជាមួយនឹងវឌ្ឍនភាពសង្គម ការការពារបរិស្ថាន ការគ្រប់គ្រងនិងការប្រើប្រាស់ធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការកសាងប្រទេសវៀតណាមប្រកបដោយសន្ដិភាព វិបុលភាព សមភាព អរិយធម៌ និងចីរភាព៕

បកប្រែដោយ Pham Diep