leftcenterrightdel
ប្រធានាធិបតីលោក Donald Trump (រូបថត៖ vnanet.vn)

 

យោងតាមរវៀបវារៈដែលត្រូវបានសេតវិមានប្រកាសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin បើកជំនួបផ្ទាល់ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនាថ្ងៃទី ១៦ កក្កដា នៅទីក្រុង Helsinki របស់ប្រទេស ហ្វាំងឡង់នាវេលាម៉ោង ១៣ និង ២០ នាទី (តាមម៉ោងតំបន់)។ ក្រោយពីជំនួបដែលត្រូវបានកំណត់រយៈពេលមួយម៉ោងកន្លះមកនេះ ថ្នាក់ដឹកនាំទាំងពីររូបនឹងបន្តពិសារអាហារថ្ងៃត្រង់ផង និងពិភាក្សាការងារផង។ សន្និសីទកាសែតរួមនៃថ្នាក់ដឹកនាំទាំងពីររូបនឹងចាប់ផ្ដើមនាវេលាម៉ោង ១៦ និង៥០ នាទី

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា ភាគីទាំងពីរមិនបានកំណត់ពេលវេលាសម្រាប់ជំនួបកំពូលចង្អៀតឡើយ ហើយប្រធានាធិបតីទាំងពីរូបនឹងសម្រេចថាតើចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីការចរចារ ឬត្រឹមតែបូកសរុបអំពីខ្លឹមសារនៃជំនួបនេះ នៅក្នុងសន្និសីទកាសែតរួមប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ  អតីតទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបជ្ឈឹមបូព៌ារបស់លោក Trump គឺលោក Walid Phares បានឲ្យដឹងថា លោក Trump និងសមភាគីរុស្ស៊ីលោក Putin ទំនងនឹងឯកភាពអំពីរាល់គោលការណ៍ទូទៅអំពីសង្គ្រាមស៊ីវិលស៊ីរី នៅពេលភាគីទាំងពីរសុទ្ធតែឃើញអំពីភាពចាំបាច់ត្រូវដោះស្រាយបញ្ហានេះ។ លោករូបនេះបន្តថា  បញ្ជីរាយនាមគោលការណ៍ទូទៅអាចរួមមានបទឈប់បាញ់ជាស្ថាពរ ១ នៅទូទាំងប្រទេស វាយបរាជ័យទាំងស្រុងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងដកកងកម្លាំងបរទេសចេញពីស៊ីរីផងដែរ៕

តាម vovworld.vn