leftcenterrightdel
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abba និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូូបថត៖ TASS)

ថ្លែងមតិក្នុងជំនួបនេះលោក Vladimir Putin បានសម្តែងសេចក្តីរីករាយចំពោះការទទួលស្វាគមន៍លោក Mahmoud Abbas បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរុស្ស៊ីក្នុងឱកាសព្រឹត្តិការណ៍ប្រកួតគីឡាបាល់ទាត់ World Cup ឆ្នាំ២០១៨។ រីឯខ្លួនវិញ លោក Mahmoud Abbas បានសង្កត់ធ្ងន់លើក្តីបារម្ភរបស់លោកអំពីសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទាក់ទងនឹងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកទៅកាន់ទីក្រុងយេរូសាឡឹមក៏ដូចជាសកម្មភាពតាំងទីលំនៅរបស់អីុស្រាអែលផងដែរ។ លោក Mahmoud Abbas បានលើកឡើងយ៉ាងច្បាស់ថា "យើងប្រឆាំងជំទាស់ទៅនឹងទង្វើររបស់សហរដ្ឋអាមេរិកដែលមានគោលបំណងចង់បង្ខំសេចក្តីសម្រេចចិត្តរបស់ពួកគេ លើបញ្ហារសើបបំផុតចំពោះប៉ាឡេស្ទីន" ៕

តាម vovworld.vn