leftcenterrightdel
ប៉ូលីស និង​ទាហាន​យាម​ការ​ពារ​ឧទ្ធម្ភាគចក្រសម្រាប់​ដឹក​ជញ្ចូន​​ក្មេងៗ​ដែល​បាន​យក​ចេញ​ពី​រូង​ភ្នំ​ទៅ​មន្ទី​ពេទ្យ (រូប​ថត៖ AFP)

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ យុទ្ធនាការជួយសង្គ្រោះលើកទី៣ ត្រូវបានចាប់ផ្តើមជាផ្លូវការនៅម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ១០ ខែកក្កដា ដើម្បីនាំសមាជិក ៥ នាក់ទៀតចេញពីរូងភ្នំ។ មុននេះពីរថ្ងៃគឺនៅថ្ងៃទី ៨ និងថ្ងៃទី៩ ខែកក្កដា ក្រុមជួយសង្គ្រោះបានយកជនរងគ្រោះចំនួន ៩ នាក់ហើយចេញពីរូងភ្នំ Tham Luang។ មកដល់យប់ថ្ងៃទី១០ ខែកក្កដា សមាជិកចុងក្រោយនៃក្រុមបាល់ទាត់នេះត្រូវបានយកចេញទៅខាងក្រៅរូងភ្នំ។ ទទួលបានដំណឹងល្អនេះទាំងក្រុមសាច់ញាតិ និងក្រុមជួយសង្គ្រោះ ជាពិសេសប្រជាជនថៃ និងសហគមន៍អន្តរជាតិពិតជាសប្បាយរីករាយខ្លាំងណាស់។

យោងតាមក្រសួងសុខាភិបាលនៃប្រទេសថៃបានឱ្យដឹងថា ជនរងគ្រោះទាំងអស់ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំ Tham Luang  មានសុខភាពល្អ។ ប៉ុន្តែគេសង្ស័យថាមានសមាជិកមួយចំនួនត្រូវឆ្លងមេរោគ។

លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានជូនពរចំពោះក្មេងៗដែលទើបបានជួយសង្គ្រោះនេះ ហើយបានថ្លែង​អំ​ណរគុណដល់ក្រុមអ្នកមុជទឹក។ នាយករដ្ឋមន្ត្រីថៃក៏បានស្នើឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភ និងសំណងដល់កសិករក្នុងតំបន់ដែលបានសុខចិត្តឱ្យ​វាលស្រែរបស់ខ្លួនផ្ទុកទឹកដែលបានបូមចេញពីរូងភ្នំក្នុងអំឡុងនៃប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ៕

បកប្រែដោយ Duy Hoan