leftcenterrightdel
ប្រជាជនកម្ពុជាជាច្រើនគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងគណបក្សកាន់អំណាច CPP (រូបថត៖ vov.vn)

 

ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា ក្រសួងបានចាត់បញ្ជូនទាហាន ប៉ុស្លីស ប្រមាណ ៨០.០០០ នាក់ ចូលរួមធានាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមក្នុងរយៈពេលប្រព្រឹត្ដទៅយុទ្ធនាការរកសំឡេងឆ្នោត និងនៅថ្ងៃបោះឆ្នោត។ អ្នកសង្កេតការណ៍ជាង ៥០.០០០ នាក់ ក្នុងនោះមានអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ៨០០ នាក់ បានចុះឈ្មោះចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។ ក្រៅពីនេះ មានអ្នកកាសែតជាង ៩០០ នាក់ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជិត ១០០ នាក់បានចុះឈ្មោះយកព័ត៌មានក្នុងការបោះឆ្នោត។ នេះគឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី ៦  ចាប់តាំងពីពេលកម្ពុជាដំណើរការបោះឆ្នោតពហុបក្សនៅឆ្នាំ ១៩៩៣ ក្រោមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep