leftcenterrightdel
កូរ៉េខាងជើងនិងអាមេរិកបង្កើតក្រុមការងារអំពីការលុបបំបាត់នុយក្លេអ៊ែរ (រូបថត៖ Reuters)

 

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បានឲ្យដឹងថា៖ ភាគីទាំងពីរបានបង្កើតកាណាល់ពិគ្រោះយោបល់សំដៅដោះស្រាយ «បញ្ហាសំខាន់ៗ» ក្នុងនោះរួមមានការវាយតំលៃលើការខំប្រឹងប្រែងក្នុងការលុបបំបាត់នុយក្លេអ៊ែរ។ ក្រៅពីនោះ ភាគីទាំងពីរបានផ្តោតទៅលើការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ​​របស់បណ្ដាទាហានអាមេរិកដែលបានពលីជីវិតនៅសម័យសង្គ្រាមកូរ៉េខាងជើង (១៩៥០-១៩៥៣)។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុកបញ្ហាមនុស្សធម៌ និងសម្របសម្រួលការជួយសង្គ្រោះជាបន្ទាន់ លោក Mark Lowcock នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់ពីថ្ងៃទី ៩ ដល់ទី ១២ កក្កដា ខាងមុខនេះ៕

តាម vovworld.vn