leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា (រូបថត៖​ vnanet.vn)

នាឱកាសដែលសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀតទៅកាន់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ឲ្យខិតខំរក្សានូវបរិយាកាសនយោបាយអព្យាក្រឹត ដើម្បីធានាទៅដល់ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ »។

សម្ដេចមានប្រសាសន៍បញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធត្រូវតែអព្យាក្រឹតនៅក្នុងដំណាក់កាលនោះ ការពារឲ្យខានតែបានចំពោះគ្រប់គណបក្សដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ត្រូវការពារឲ្យដូចៗគ្នា ហើយត្រូវខិតខំធ្វើយ៉ាងណាសម្រួលបរិយាកាសទាំងអស់នេះ ដើម្បីឲ្យមានការប្រកួតប្រជែងដោយស្មើភាព៕

បកប្រែដោយ Duy Hoan