leftcenterrightdel
រុស្ស៊ីនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងបញ្ហាលើឧបទ្វីបកូរ៉េ

 

មុននេះ ថ្លែងសន្ទរកថានៅឌុយម៉ាជាតិរុស្ស៊ី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងរុស្ស៊ី ហើយចាត់ទុកនេះគឺជាគ្រឹះស្ថាននៃសុខសន្តិភាពលើឧបទ្វីបកូរ៉េ និងវិបុលភាពនៃតំបន់អាស៊ីឦសាន។ តាម លោក Moon Jae-in ថា៖ ពេលដែលសន្តិភាពត្រូវបានបង្កើតលើឧបទ្វីបកូរ៉េ កិច្ចសហប្រតិបត្តិការអន្តរកូរ៉េនឹងអភិវឌ្ឍន៍និងបើកទូលាយជាមួយរុស្ស៊ី។ លោកក៏បានលើកឡើងថា ភាគីនានាគប្បីឆ្ពោះទៅកិច្ចព្រមព្រៀងមួយស្តីពីគំរោងការណ៍ត្រីភាគីរវាងកូរ៉េខាងត្បូង-កូរ៉េខាងជើង និងរុស្ស៊ី ក្នុងដំណើរទស្សនកចិ្ចនៅរុស្ស៊ី ហើយរៀបចំផែនការធ្វើសកម្មភាពជាក់ស្តែងនាអនាគត។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាព្រឹកថ្ងៃទី ២២ មិថុនា កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានដំណើរកិច្ចប្រជុំនៃសមាគមកាកបាទក្រហមនៅមជ្ឈមណ្ឌលលំហែកាយភ្នំ Gumkang ភាគកូរ៉េខាងជើង សំដៅពិភាក្សាអំពីគំរោងការណ៍មនុស្សធម៌ក្នុងនោះមានការរៀបចំការប្រជុំជួបគ្រួសារដែលបានព្រាត់ប្រាសក្នុងសង្គ្រាមកូរ៉េ១៩៥០-១៩៥៣៕

តាម៖ vowworld.vn