leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត

សន្និសីទបានបង្ហាញពីតួនាទីឈានមុខគេរបស់ ASEM ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរបៀបវារៈដល់ឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចព្រមព្រៀងដែលទទួលបាននៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែលប្រួលអាកាសធាតុ។ នេះគឺជាឱកាសសម្រាប់បណ្តាប្រទេស ASEM ផ្លាស់ប្តូរបទពិសោធន៍អំពីវិធានការទប់ទល់នឹងការប្រែលប្រួលអាកាសធាតុ។ ចំពោះវៀតណាម សន្និសីទគឺជាឱកាសសម្រាប់ស្ថាប័ននៅតំបន់មូលដ្ឋាននានាពិគ្រោះយោបល់ សហប្រតិបត្តិការជាមួយអ្នកជំនាញការអន្តរជាតិអំពីការប្រែលប្រួលអាកាសធាតុ និងការស្វែងរកជំនួយពីប្រទេសអភិវឌ្ឍ។

គណៈកម្មការចាត់តាំងបានឲ្យដឹងថា មានតំណាងចំនួន ២០០ នាក់មកពីប្រទេសចំនួន ៥៣ ចំណុះ ASEM នឹងចូលរួមសន្និសីទដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ មិថុនា៕

បកប្រែដោយ Thuy Anh