leftcenterrightdel
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានរដ្ឋចិនលោក  Xi Jinping (រូបថត៖​vnanet.vn)

ក្នុងនោះ ប្រធានរដ្ឋ ចិន លោក Xi Jinping បានវាយតម្លៃថា៖ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងទាន់ពេលវេលារវាង ចិន និងរុស្ស៊ីក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរបានរួមចំណែកការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍរបស់ចិន និងរុស្ស៊ី។

រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយចិន។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកនៅចិន មុននឹងសន្និសីទកំពូល SCO នោះ ភាគីទាំងពីរបានឯកភាពជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយផងដែរ៕

តាម ​vovworld.vn