leftcenterrightdel
(ប្រភព៖ minrex.gob.cu)

យោងតាមព័ត៌មានពីក្រសួងការបរទេសគុយបា (Minrex) បានឲ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទ្វេភាគីអាមេរិក - គុយបា លើកទី ៧ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា នៅទីក្រុងវ៉ាស៊ីនតោន របស់អាមេរិក ស្ដីពីការពិនិត្យឡើងវិញនូវសកម្មភាពកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ ក៏ដូចជាវាយតម្លៃអំពីសក្តានុពលអភិវឌ្ឍន៍លើគ្រប់វិស័យ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូគុយបាបានច្រានចោលចំពោះជំហានថយក្រោយក្នុងទំនាក់រវាងប្រទេសទាំងពីរ ដែលរដ្ឋាភិបាលអាមេរិកបង្ករឡើង ព្រមទាំងលើកច្បាស់ថា៖ ផលវិបាកអវិជ្ជមានទាំងនេះនឹងប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំងពីរ។ គុយបាក៏បានលើកឡើងអំពីផលប៉ះពាល់ជាអវិជ្ជមាននៃនយោបាយ និងការទូតរបស់អាមេរិក ចាប់ពីពីកិច្ចប្រជុំគណៈកម្មាធិការទ្វេភាគីកាលពីខែកញ្ញាឆ្នាំ២០១៧ ក្នុងនោះមានសេចក្ដីប្រកាសស្ដីពីការធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គុយបា។ លើសពីនេះទៀត គុយបាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកគប្បីបញ្ឈប់ការគ្រប់គ្រងនយោបាយ ក្នុងការយក "បញ្ហាសុខភាព"ធ្វើជាលេសដើម្បីអនុម័តវិធានការឯកតោភាគីដែលនឹងប៉ះពាល់ដល់ការធ្វើសកម្មភាពរបស់ស្ថានទូតនៃប្រទេសទាំងពីរ ជាពិសេសគឺសកម្មភាពកុងស៊ុលផងដែរ៕

តាម vovworld.vn