leftcenterrightdel
លោក Vladimir Putin និងលោក Kim Yong-nam (រូបថត៖ vnanet.vn)

នៅក្នុងជំនួបជាមួយប្រធានគណអធិបតីនៃក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា) កូរ៉េខាងជើង លោក Kim Yong-nam នៅ ម៉ូស្គូនាថ្ងៃទី ១៤ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឲ្យលោក Kim Yong-nam ផ្ញើសេចក្ដីអញ្ជើញថ្នាក់ដឹកនាំ សបបក លោក Kim Jong-un មកបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែកញ្ញាខាងមុខនេះ។

នៅក្នុងជំនួបពោលខាងលើ លោក Putin ក៏បានអបអរសាទរចំពោះជំនួបកំពូលរវាងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ មិថុនាកន្លងទៅនៅសិង្ហបុរីផងដែរ៕

តាម​ vovworld.vn