leftcenterrightdel
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga (រូបថត៖ vnanet.vn)

 

នៅជំនួបនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅវេទិកាពហុភាគី ក៏ដូចជាការសន្យារបស់វៀតណាមចំពោះការអនុវត្ដគោលដៅអភិវឌ្ឍប្រកបដោយនិរន្ដរភាព  ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងការចូលរួមរបស់វៀតណាមក្នុងបេសកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិផងដែរ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា នៅក្រៅកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដានាពេលថ្មីៗនេះ លោកនិងលោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc  បានឯកភាពគ្នាលើរាល់បញ្ហាសំខាន់ៗដូចជាការគោរពច្បាប់អន្ដរជាតិ ការបង្កើនកិច្ចសហប្រតិបត្ដិការពហុភាគី ហើយលោកជឿជាក់ថាវៀតណាមនឹងពង្រីកតួនាទីរបស់ខ្លួនបន្ដរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep