leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump

នៅក្នុងលិខិតអបអរសាទរជូនចំពោះលោក Donald Trump នោះ លោក Lee Hsien Loong បានឲ្យដឹងថា៖ សេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានចុះហត្ថលេខានេះ គឺជាជំហានបោះទៅមុខគួរឲ្យចាប់អារម្មណ៍។ នេះក៏ជាការបោះជំហានសំខាន់ៗជាលើកដំបូងក្នុងដំណើរការដ៏យូរអង្វែង ដើម្បីឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែង និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដែលគ្មានអាវុធនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា៖ សន្និសីទកំពូលជាប្រវត្តិសាស្ត្ររវាងអាមេរិក និង ស.ប.ប.ក ដែលទើបនឹងបានប្រព្រឹត្តទៅនេះ គឺជាការបោះជំហានចាំបាច់ និងសំខាន់ដោយឲ្យឃើញថា៖ ការលុបបំបាត់ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េគឺអាចទទួលបានដែរ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson បានចេញសេចក្តីប្រកាសដោយសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលអង់គ្លេសបានអបអរសាទរចំពោះជំនួបកំពូលដែលមានលក្ខណៈស្ថាបនារវាងលោក Trump និងលោក Kim Jong-un។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano បានអបអរសាទរចំពោះសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donadl Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-Un នៅសិង្ហបុរីផងដែរ៕

តាម​ vovworld.vn