leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូងជូនដំណឹងអំពីលទ្ធផលនៃជំនួបជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក.

 

នាថ្ងៃទី ២៧ ឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តលុបបំបាត់នុយក្លេអ៊ែរ និងដំណើរការជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ លោក Moon Jae-in បានចេញសេចក្តីប្រកាសពោលខាងលើនៅសន្និសីទកាសែតមួយនាថ្ងៃទី ២៦ ឧសភា។ ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានឲ្យដឹងថែមទៀតថា៖ ក្នុងជំនួបរជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un  ភាគីទាំងពីរបានឯកភាពថា៖ ជំនួបកំពូលអាមេរិក-ស.ប.ប.ក. ត្រូវប្រព្រឹត្តទៅប្រកបដោយជោគជ័យនាថ្ងៃទី ១២ មិថុនា ខាងមុខនេះ។ នាថ្ងៃទី២៧ ឧភសា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. បានឲ្យដឹថា៖ ថ្នាក់ដឹកនាំ Kim Jong-un បានសម្តែងនូវឆន្ទៈប្តូរផ្តាច់ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក ហើយសន្យាជំរុញយ៉ាងខ្លាំងដំណើរសន្តិភាពលើឧបទ្វីបកូរ៉េ តាមរយៈការលុបបំ​បាត់​នុយ​ក្លេ​អ៊ែ​រ និងការកែលំអទំនាក់ទំនងអន្តរកូរ៉េ។ ខណៈពេលនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា៖ ការត្រៀមរៀបចំឲ្យជំនួបកំពូលជាមួយព្យុងយ៉ាងនាថ្ងៃទី ១២ មិថុនាខាងមុខកំពុងប្រព្រឹត្តទៅល្អប្រសើរ៕

 

តាមvovworld.vn