leftcenterrightdel
នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

 

ក្នុងអំឡុងពេលនៅរុស្ស៊ី លោក Shinzo Abe នឹងធ្វើដំណើរទៅទីក្រុង St. Petersburg ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២២ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពី ថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៥ ខែឧសភា។ ក្នុងថ្ងៃទី ២៦ ខែឧសភាលោក Shinzo Abe និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបពិភាក្សាគ្នានៅទីក្រុងម៉ូស្គូ។ នេះគឺជាកិច្ចពិភាក្សាលើកដំបូងរវាងលោក Shinzo Abe និងលោក Vladimir Putin ក្រោយពីលោក Vladimir Putin ជាប់ឆ្នោតឡើងវិញធ្វើជាប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិទី ៤ នៅខែមីនាកន្លងទៅ ។

ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបនេះ នឹងផ្លាស់ប្តូរអំពីវិធីសាស្ត្រយ៉ាងជាក់ស្តែងលើវិស័យសេដ្ឋកិច្ចរួមនៅតំបន់ដែលមានការជម្លោះជាមួយគ្នា ដើម្បឆ្ពោះទៅដោះស្រាយបញ្ហានានាដែលទាក់ទងនឹងតំបន់ដោយរុស្ស៊ីគ្រប់គ្រង ប៉ុន្តែជប៉ុនក៏ប្រកាសមានអធិបតេយ្យភាពនៅទីនោះដែរ។ នេះគឺជាបញ្ហាមួយដែលបានរារាំងប្រទេសទាំងពីរមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយ ពីសម័យសង្គ្រាមរហូតដល់បច្ចុប្បន្ននេះដែរ។

ខ្លឹមសារដ៏សំខាន់មួយទៀតដែល លោក Shinzo Abe នឹងលើកឡើងក្នុងកិច្ចពិភាក្សានេះដែរគឺបញ្ហាកូរ៉េខាងជើង។ យោងតាមនោះ ជប៉ុនចង់សហការ យ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីដើម្បីអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង។ទន្ទឹមនេះ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរគំនិត និងពិភាក្សាអំពីវិធីសហការគ្នា ជំវិញកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងនាពេលខាងមុខផងដែរ៕

តាម៖​ vovworld.vn