leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ mofa.gov.vn)

 

សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយ ៥៨ ប្រទេស និងផ្ដល់សច្ចាប័នដោយ ១០ ប្រទេស ហើយនឹងមានសុពលភាពនៅពេលមានការផ្តល់សច្ចាប័នដោយ ៥០ ប្រទេស។

គួររំលឹកថា កាលពីថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០១៧ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ ការចុះហត្ថលេខា និងការសច្ចាប័នលើសន្ធិសញ្ញាបានឆ្លុះបញ្ជាំងយ៉ាងច្បាស់លាស់ចំពោះគោលនយោបាយឥតងាករេរបស់វៀតណាមដើម្បីសន្តិភាព និងគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក៕

បកប្រែដោយ Pham Diep