leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ vov.vn)

 

ខ្លឹមសារដែលបានបង្ហោះតាម facebook របស់សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខឲ្យបានទាំងអស់គ្នា។ សម្តេច ហ៊ុន សែន ក៏បានសម្តែងនូវក្តីសង្ឃឹមថា ប្រជាជននឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ម្ចាស់ឆ្នោតកម្ពុជានឹងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តទាំង ១២៥ រូបនៃរដ្ឋសភានីតិកាលទី ៦។ មកទល់ថ្ងៃទី ១៦ ឧសភានេះ គឺមានគណបក្សនយោបាយចំនួន ៥ ដូចជា ១)គណបក្សប្រជាជនកម្ពុជា, ២)គណបក្សយុវជនកម្ពុជា, ៣)គណបក្សសញ្ជាតិកម្ពុជា, ៤)គណបក្សខ្មែររួបរួមជាតិ, និង ៥)គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបំពេញបែបបទត្រឹមត្រូវ ចុះបញ្ជី និងបានទទួលស្គាល់ជាផ្លូវការពី គ.ជ.ប ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨៕

 

បកប្រែដោយ Minh Trung