leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un 

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានប្រកាសថា៖ ការធ្វើសមយុទ្ធ Max Thunder រវាងកម្លាំងអាកាសកូរ៉េខាងត្បូងជាមួយអាមេរិក គឺជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន ស.ប.ប.ក ហើយជាកាយវិការបង្ករឿងហេតុ ខណៈដែលទំនាក់ទំនងអន្តរកូរ៉េកំពុងមានភាពកក់ក្ដៅឡើង។

កិច្ចពិភាក្សាការងារពោលខាងលើគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៦ ឧសភានៅវិមានសន្តិភាព (ចំណុះទឹកដីកូរ៉េខាងត្បូង) នៅភូមិផ្អាកសង្គ្រាម Panmunjom សំដៅពិភាក្សាអំពីវិធានការអនុវត្តន៍ " សេចក្ដីថ្លែងការរួម Panmunjom" ដើម្បីសន្តិភាព ឯកភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ឯកភាពនៅក្នុងជំនួបជាប្រវត្តិសាស្ត្រនាថ្ងៃទី ២៧ មេសាកន្លងទៅ នៅភូមិផ្អាកសង្គ្រាម Panmunjom។

សូមគូសបបញ្ជាក់ថា៖ នាថ្ងៃទី ១១ ឧសភាការធ្វើសមយុទ្ធ Max Thunder របស់កូរ៉េខាងត្បូង និងអាមេរិកបានប្រព្រឹត្តិទៅ ដោយមានការចូលរួមរបស់យន្តហោះប្រមាណ ១០០ គ្រឿង។ ការធ្វើសមយុទ្ធជាប្រចាំឆ្នាំ គឺចាប់ពីឆ្នាំ ២០០៩ មកបានប្រព្រឹត្តិទៅក្នុងកលៈទេសៈអាមេរិក និងស.ប.ប.ក ត្រៀមរៀបចំជំនួបកំពូលនៅសិង្ហបុរីនាថ្ងៃទី ១២ មិថុនាខាងមុខ ដោយផ្ដោតលើបញ្ហាលុបបំបាត់នុយក្លេអ៊ែរនៅកូរ៉េខាងជើង៕

តាម​ vovworld.vn