អញ្ជើញចូលរួមសិក្ខាសាលានេះរួមមានអ្នកវិទ្យាសាស្ដ្រមកពីវិទ្យាស្ថានស្រាវជ្រាវតំបន់អាស៊ី-ប៉ាស៊ីហ្វិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អ្នកជំនាញខាងច្បាប់អន្ដរជាតិ និងតំណាងអង្គភាពសារព័ត៌មានជាច្រើនផងដែរ។

leftcenterrightdel
តំណាងទាំងឡាយចូលរួមសិក្ខាសាលា (រូបថត៖ vnanet.vn)

 

នៅសិក្ខាសាលានេះ តំណាងទាំងឡាយបានបញ្ជាក់ថា ជម្លោះនៅសមុទ្រខាងកើតកំពុងទៅជាការគំរាមកំហែងដ៏ធំមួយចំពោះស្ថិរភាពនិងសន្តិសុខសកលលោក ព្រោះថាក្រៅពីបណ្ដាប្រទេសដែលប្រកាសមានអធិបតេយ្យភាពនៅសមុទ្រខាងកើតនោះ ទីនេះក៏ជាកន្លែងប្រមូលផ្ដុះផលប្រយោជន៍របស់បណ្ដាប្រទេសមហាអំណាចដូចជាអាមេរិក និង ចិនផងដែរ។ ចំណុចដែលធ្វើឲ្យតំណាងទាំងឡាយបារម្ភគឺដោយសារការធ្វើយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ជាពិសេសគឺការដែលទីក្រុងប៉េកាំងបានបញ្ជូនមីស៊ីលទៅកាន់តំបន់ជម្លោះ ក៏ដូចជាការពង្រីកឥទ្ធិពលរបស់មហាអំណាចទាំងពីរគឺអាមេរិកនិងចិននៅក្នុងតំបន់នេះ។

បិទសិក្ខាសាលានេះ តំណាងទាំងឡាយបានឯកភាពថា បណ្ដាភាគីវិវាទនៅសមុទ្រខាងកើតគប្បីដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែងការប្រើប្រាស់អំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ១៩៨២ (UNCLOS)។ ប្រទេសចិន និងអាស៊ានគប្បីចរចា និងឈានទៅរកការចុះហត្ថលេខា COC ឲ្យបានឆាប់។ ទន្ទឹមនឹងនោះប្រទេសរុស្ស៊ីគួរតែចូលរួមឲ្យបានសកម្មថែមទៀតក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតក្នុងតួនាទីជាមជ្ឈត្ដករដោយមាន​ទំនាក់ទំនងដ៏ល្អប្រសើរជាមួយចិននិងអាស៊ាន៕

បកប្រែដោយ Pham Diep