leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូប​ថត៖​ vnanet.vn) 

ក្នុងសេចក្តីជូនដំណឹងមួយផ្ញើទៅកាន់រដ្ឋសភាអាមេរិក លោក Trump បានអះអាងថា៖ "បន្តពន្យាពេលអំពីស្ថានភាពគ្រោះអាសន្នជាតិរយៈពេល១ឆ្នាំថែមទៀតចំពោះរាល់សកម្មភាពរបស់រដ្ឋាភិបាលស៊ីរី"។ យោងតាមសេចក្ដីជូនដំណឹងពោលខាងលើបានឲ្យដឹងថា៖ ក្រឹត្យនីតិប្រតិបត្តិមួយនឹងត្រូវបានចេញផ្សាយសំដៅហ៊ុំព័ទ្ធទ្រព្យសម្បត្តិរបស់បុគ្គលដែលបានកំណត់អត្តសញ្ញាណ ព្រមទាំងហាមឃាត់ការនាំចេញមុខទំនិញមួយចំនួនទៅកាន់ស៊ីរី។ ទន្ទឹមនឹងនេះ អាមេរិកក៏បានពិចារណាអំពីការផ្លាស់ប្ដូរក្នុងរចនាសម្ព័ន្ធ គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាលស៊ីរី ដើម្បីសម្រេចចិត្តថា៖ តើគប្បីបន្តពន្យាពេលស្ថានភាពគ្រោះអាសន្នជាតិនាពេលអនាគតដែឬទេ៕

តាម​ vovworld.vn