leftcenterrightdel
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang (រូប​ថត៖​ vnanet.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទទួលឲ្យបានកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗ។ លោក Li Keqiang បានអះអាងថា៖ ប៉េកាំងមានការអំណត់អត់ធ្មត់គាំទ្រការស្ថាបនាសហគមន៍អាស៊ាន ហើយគាំទ្រអាស៊ានដើរតួនាទីជាស្នូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងស្ថាបនាយន្តការសហប្រតិបត្តិនៅក្នុងតំបន់លើគ្រប់ជ្រុងជ្រោយ និងបើកទូលាយ។

រីឯខ្លួនវិញ លោក Lim Jock Hoi បានឲ្យដឹងថា៖ អាស៊ានត្រៀមខ្លួនជាស្រេចពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន ហើយរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី គាំទ្រការចុះហត្ថលេខាលើ RCEP ឲ្យបានឆាប់ ហើយតាមនោះរួមចំណែកក្នុងភាពសម្បូរុងរឿង និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕

តាម៖​ vovworld.com