leftcenterrightdel
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (រូប​ថត៖​ vnanet.vn) 

យោងតាមលេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថា៖ ប្រធានាធិបតីលោក Trump បានផ្ញើសេចក្ដីជូនពរទៅកាន់លោក Putin និងសម្ដែងក្ដីសង្ឃឹមថា៖ នឹងទៅដល់ពេលវេលា ដែលអាមេរិកមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរុស្ស៊ី។

នាថ្ងៃដដែល នាយកខុទ្ទកាល័យគណរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ ជប៉ុនប្តេជ្ញារក្សាកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយរុស្ស៊ីដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី ២ និងដោះស្រាយជម្លោះដែនដីនៅជុំវិញកោះ Kuril។

រដ្ឋភិបាលសហព័ន្ធអាល្លឺម៉ង់នាថ្ងៃទី ៧ ឧសភាបានជូនដំណឹងថា៖អធិការបតីនៃប្រទេសខ្លួនលោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ចការងារនាចុងសប្ដាហ៍ទៅកាន់ទីក្រុង Sochi រុស្ស៊ីភាគខាងត្បូង ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Vladimir Putin ផងដែរ៕

តាម៖ vovworld.vn