leftcenterrightdel
សាធារណៈមតិអន្តរជាតិអបអរសាទចំពោះសេចក្ដីសម្រចចិត្តរបស់កូរ៉េខាងជើង

តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini នាថ្ងៃទី ២១ មេសា បានប្រកាសថា៖ សេចក្ដីសម្រេចចិត្តរបស់កូរ៉េខាងជើងស្ដីពីការបញ្ឈប់សាកល្បងនុយក្លេអ៊ែរគឺជាការបោះជំហានជាវិជ្ជមានមួយអំពាវនាវដល់ប្រទេសអាស៊ីនេះ គប្បីលុបបំបាត់នុយគ្លេអ៊ែរផងដែរ។

នាថ្ងៃដដែល អង់គ្លេសក៏បានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តស្ដីពី ការបញ្ឈប់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយសង្ដែងក្ដីសង្ឈឹមថា៖ នេះគឺជាសញ្ញាប្រកបដោយឆ័ន្ទៈ។

ក្រសួងការបរទេសរុស្ស៊ីក៏បាន អបអរសាទរចំពោះសេចក្ដីសម្រេចចិត្តស្ដីពី ការបញ្ឈប់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវឲ្យអាមេរិក និងកូរ៉េខាងជើងកាត់បន្ថយសកម្មភាពយោធានៅតំបន់អាស៊ីភាគឦសាននេះផងដែរ។

ក៏នាថ្ងៃទី ២១ មេសា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តពោលខាងលើ ហើយចាត់ទុកថានេះគឺជាការបោះជំហានដ៏ត្រឹមត្រូវផងដែរ៕

តាម​ vovworld.vn