leftcenterrightdel
នាយកស្ថានប័នចារកម្មកណ្ដាលអាមេរិក (CIA) លោក Mike Pompeo (រូប​ថត៖​ Bloomberg)

កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ច្បាប់ចុះផ្សាយនាថ្ងៃទី ១៧ មេសា បានជូនដំណឹងថា៖ នាយកស្ថានប័នចារកម្មកណ្ដាលអាមេរិក (CIA) និងជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបំពេញដំណើរទស្សនកិច្ចដោយសម្ងាត់ទៅកាន់កូរ៉េខាងជើងក្នុងឱកាសបុណ្យអ៊ីស្ទើរកាលពីសប្ដាហ៍មុន និងមានជំនួបជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋប.ប.ក លោក Kim Jong-un។

មុននោះ នាថ្ងៃទី ១២ មេសា ថ្លែងមតិនៅក្នុងសម័យឆ្លើយបំភ្លឺនៅព្រឹទ្ធសភា លោក Mike Pompeo បានឲ្យដឹងថា៖ រដ្ឋអំណាចអាមេរិកមានការទទួលខុសត្រូវក្នុងការរាំងស្កាត់ថ្នាក់ដឹកនាំសាធារណរដ្ឋប.ប.ក លោក Kim Jong-un សម្រេចបានលទ្ធភាពគំរាមកំហែង វ៉ាស៊ីនតោនដោយអាវុធនុយគ្លេអ៊ែរ។ ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងមិនគាំទ្រការផ្លាស់ប្ដូររដ្ឋអំណាចព្យុងយ៉ាងឡើយ៕

តាម៖ vovworld.vn