leftcenterrightdel
AUC អំពាវនាវឲ្យគោរពបូរណភាពដែនដីរបស់ស៊ីរី (រូបថត៖ vnanet.vn)

យោងតាមសេចក្ដីប្រកាសសារព័ត៌មានរបស់ប្រធាន AUC លោក Moussa Faki Mahamat បានឲ្យដឹងថា៖ AUC បានថ្កោលទោសការប្រើប្រាស់អាវុធគីមី ហើយសង្កត់ធ្ងន់ថា៖ គប្បីផ្តល់អាទិភាពដល់ការខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយនយោបាយក្នុងរយៈពេលយូរអង្វែងសម្រាប់សង្គ្រាមស៊ីវិលដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជនស៊ីរី។ អាហ្វ្រិកបានស្នើឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ជាពិសេសគឺសមាជិកអចិន្ត្រៃយ៍នានា គប្បីទុកការខ្វែងគំនិតនៅមួយអន្លើ ហើយបន្តប្រដេញតាមដំណើរការសន្តិភាព និងផលប្រយោជន៍រួមរបស់មនុស្សជាតិ ដោយសមស្របនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ៕

តាម​​ vovworld.vn