leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump (រុបថត៖ vnanet.vn)

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបញ្ជាឲ្យនាវាមុជទឹកនៃប្រទេសខ្លួនត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារតម្រង់លើយោធាស៊ីរី ដែលអាចចាប់ផ្ដើមនាយប់ថ្ងៃទី ១២ មេសា។ ទន្ទឹមនឹងនេះ ភាគីរុស្ស៊ីបានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ១២ មេសាមក ប្រទេសខ្លួននឹងចាត់បញ្ជូនអង្គភាពយោធាជាច្រើនទៅកាន់ Douma ដើម្បីជួយធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅទីនេះ ក៏ដូចជាជួយឧបត្ថម្ភប្រជាជននៅមូលដ្ឋាននេះផងដែរ។

ក៏នាថ្ងៃទី ១១ មេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែងក្ដីព្រួយបារម្ភអំពីភាពជាប់គាំង របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្នុងបញ្ហាស៊ីរី។ លោក Antonio Guterres បានឲ្យដឹងថា៖ លោកបានកោះ​ហៅឯកអគ្គរដ្ឋទូតចំនួន ៥ រូប នៃប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ (រួមមាន រុស្ស៊ី អាមេរិក អង់គ្លេស បារាំង និងចិន) ដើម្បីសង្កត់ធ្ងន់អំពីការព្រួយបារម្ភរបស់លោកសម្រាប់ភាពជាប់គាំងនាបច្ចុប្បន្ន ព្រមទាំងលើកត្រដែតនូវភាណចាំចាច់ ដើម្បីបញ្ចៀសឲ្យស្ថានភាពនៅស៊ីរីហួសពីការត្រួសត្រាផងដែរ៕

តាម៖ vovworld.vn