leftcenterrightdel
ប្រជាជន​រស្ស៊ី​ចាប់​ផ្តើម​បោះ​ឆ្នោត ​(រូប​ថត៖​ vnexpress.net)

បេក្ខជនឈរឈ្មោះសំខាន់ សម្រាប់ការបោះឆ្នោតលើកនេះរួមទាំងប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin អ្នកជំនួញឈ្មោះ Pavel Grudinin ដែលត្រូវបានតែងតាំងដោយគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (CPRF)  និងលោក Vladimir Zhirinovsky មកពីគណបក្សប្រជាធិបតេយ្យសេរីនិយមរុស្ស៊ី (LDPR)។ បេក្ខជនផ្សេងទៀតរួមមានលោក Grigory Yavlinsky មកពីគណបក្ស Yabloko លោក Boris Titov មកពីគណបក្សកំណើនសេដ្ឋកិច្ច  ប្រធានគណបក្សរបស់ជនកុម្មុយនិស្តរុស្ស៊ីលោក Maxim Suraikin ប្រមុខសម្ព័ន្ធសហព័ន្ធប្រជាជនរុស្ស៊ី លោក Sergey Baburin និងពិធីការិនីទូរទស្សន៍លោកស្រី Ksenia Sobchak។

leftcenterrightdel
អ្នក​នៅ​តំ​បន់​ដាច់​ស្រយាល​ជូចភូមិ​​ Khrapovo ​​បោះ​ឆ្នោត​នៅ​ផ្ទះ​តែ​ម្តង​​​
(រូប​ថត៖ ​vnexpress.net)

លទ្ធផលដំបូងនឹងបានប្រកាសជាសាធារណៈនៅម៉ោង២១ ក្រោយពេលដែលការបោះឆ្នោតបានបញ្ចប់នៅទីក្រុង Kaliningrad៕

បកប្រែដោយ Duy Hoan