leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Ngo Thi Hoa អញ្ជើញចូលរួមសម័យប្រជុំលើកទី ៨៧ នៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការហាមប្រាមអាវុធគីមី

ក្នុងរយៈពេល ២ ឆ្នាំ ជាសមាជិកនៃក្រុមប្រឹក្សា ចាប់ពីខែឧសភាឆ្នាំ ២០១៦ ដល់សព្វថ្ងៃនេះ វៀតណាមបានចូលរួមកិច្ចប្រជុំចំនួន ១១ និងចូលរួមពិភាក្សាលើបញ្ហាជាច្រើនអំពីគោលនយោបាយសំខាន់ៗរបស់ OPCW។ ក្នុងដំណើរការចូលរួមរបស់ខ្លួន វៀតណាមតែងតែសហការយ៉ាងសកម្មជាមួយបណ្ដាប្រទេសជាសមាជិក សំដៅលើកកម្ពស់អត្ថន័យ និងភាពចាំបាច់ដែលត្រូវលុបបំបាត់អាវុធនុយក្លេអ៊ែរនិយាយរួម និងអាវុធគីមីនិយាយដោយឡែកនៅលើពិភពលោក និងគាំទ្រការគោរពអនុសញ្ញាស្ដីពីអាវុធគីមី (CWC) ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្ដិការរវាងបណ្ដាប្រទេសក្នុងវិស័យឧស្សាហកម្មគីមីផងដែរ។ អាស្រ័យហេតុនេះ វៀតណាមត្រូវបានបណ្ដាប្រទេសទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះទស្សនៈ និងស្មារតីទទួលខុសត្រូវក្នុងបញ្ហានេះ៕

បកប្រែដោយ Pham Diep