leftcenterrightdel
លោក Larry Kudlow  

នាថ្ងៃទី ១៤ មិនា យោងតាមប្រភពព័ត៌មានអាមេរិកបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងតែងតាំងសេដ្ឋវិទូ និងជាអ្នកអត្ថាធិប្បាយដ៏ល្បីឈ្មោះ លោក Larry Kudlow កាន់មុខដំណែងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជំនួសឲ្យលោក Gary Cohn។ លោក Cohn បានប្រកាសលាលែងពីតំណែងបន្ទាប់ពីសេចក្ដីសម្រេចចិត្តរបស់លោក Trump ស្ដីពីការវាយពន្ធនាំចូលថ្មីលើមុខទំនិញដែកថែប និងអាលុយមីញ៉ូម។ តាមគម្រោង លោក Donald Trump នឹងប្រកាសសេចក្តីសម្រេចនេះនាថ្ងៃទី ១៥ មិនា។ មុននេះ នាថ្ងៃទី ១៣ មិនា លោក Trump បានវាយតម្លៃថា៖លោក Kudlow មានឱកាសដ៏ល្អឥតខ្ចោះ ដើម្បីទទួលមុខដំណែងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិផងដែរ៕

តាម vovworld.vn