leftcenterrightdel
អ្នកសង្គេតការអន្តរជាតិចំនួន ១៣០០ នាក់នឹងឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី (រូបថត៖ vnanet.vn)

ក្នុងនោះ មានអ្នកសង្គេតការចំនួន ៤២០ នាក់មកពីក្រុមប្រឹក្សាអន្តសភាបណ្ដាប្រទេសនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប  (OSCE PA)។ ដោយមានគោលដៅបង្កើតឡើងការបើកចំហរ និងតម្លាភាពអតិបរិមាសំរាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ SIK មិនត្រឹមតែអញ្ជើញយ៉ាងសកម្មបណ្ដាអ្នកសង្គេតការអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលសំរាប់អង្គការសង្គមផ្សេងៗទៀតដែលចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតទៀតផង។ ទោះបីជាមិនទាន់ជាថ្ងៃបោះឆ្នោតជាផ្លូវការក្តី ប៉ុន្តែបានមានអ្នកបោះឆ្នោតជាង ១ សែននាក់ទៅបោះឆ្នោតមុនកាលកំណត់ក្នុងទូទាំងប្រទេសរុស្ស៊ី។ តាមទូរលេខស្ថិតិថ្មីបំផុតរបស់ស្ថាប័នស្ទង់មតិរបស់រុស្ស៊ី (VSIOM) ដែលបានប្រកាសនាថ្ងៃទី ១២ មិនាថា៖ ប្រធានាធិបតីរុស្ស៊ីកាន់អំណាច លោក Vladimir Putin ទទួលបានសម្លេងគាំទ្រចំនួន ៦៩% ពេលនោះ ឈរលំដាប់ថ្នាក់ទី ២ គឺសមាជិកនៃគណបក្សកុម្មុយនិស្តរុស្ស៊ី លោក Pavel Grudinin ដោយមានសម្លេងគាំទ្រចំនួន ៧%៕

តាម៖ vovworld.vn