leftcenterrightdel
អ្នកចូលរួមបោះឆ្នោតកំពុងបោះឆ្នោតនៅមណ្ឌល Havana (រូបថត៖​ vnanet.vn)

មានប្រសាសន៍ក្នុងកម្មវិធីលើទូរទស្សន៍មានឈ្មោះ “តុមូល” ប្រធាន CEN លោកស្រី Alina Balseiro បានឲ្យដឹងថា អ្នកចូលរួមបោះឆ្នោតមានជាង ៨០ លាននាក់នៅទូទាំងប្រទេស។ មណ្ឌលបោះឆ្នោតចំនួន ២៤,៤៧០ មណ្ឌលបានបង្កើតឡើង ដើម្បីជ្រើសតាំងសមាជិកសភាចំនួន ៦០៥ នាក់ និងសមាជិកក្រុមប្រឹក្សាខេត្តចំនួន ១២៦៥នាក់។ លោកស្រី Balseiro ឲ្យដឹងទៀតថា ការចាត់តាំងដើម្បីដំណើរការបោះឆ្នោតបានទទួលលទ្ធផលល្អនៅសប្តាហ៍មុន និងក៏មានវិធានការសំដៅជំនះបញ្ហាដែលលើកឡើងក្នុងការពិនិត្យ៕

បកប្រែដោយ Thuy Anh