leftcenterrightdel
ប្រធានាធិបតីអាមេរិកអាចចូលរួមពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំនៅ Jerusalem (រូបថត៖vnanet.vn)

ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអីុស្រាអែល លោក Netanyahu នៅសេតវិមាន លោក Donald Trump បានចាត់ទុកថា៖ ទំនាក់ទំនងអាមេរិក-អីុស្រាអែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរជាងគេ។ លោកក៏បានផ្តោតទៅលើដំណើរទស្សនកិច្ចនៅអីុស្រា​អែល​នាខែឧសភាខាងមុខ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាការសាកល្បងធំឲ្យខាងសន្តិសុខ និងការទូត។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអីុស្រាអែល លោក Netanyahu បានចាត់ទុកថា៖ ការដែលអាមេរិកសម្រេចរើរុះស្ថានទូតទៅកាន់ Jerusalem គឺជាសេចក្តីសម្រេចប្រវត្តិសាស្ត្រ។ នាថ្ងៃដដែល តំណាងការទូតរបស់រដ្ឋអំណាចប៉ាឡេស្ទីនប្រចាំនៅអង់គ្លេស លោក Manuel Hassassian បានឲ្យដឹងថា៖ ជនប៉ាឡេស្ទីននឹងស្វែងរករបៀបទាក់ទងថ្មីសំរាប់ដំណើរសន្តិភាពមជ្ឈឹមបូព៌ារក្នុងពេលដែលអាមេរិកបានបំបាត់ឋានៈរបស់ខ្លួនជាប្រទេសអាជ្ញាកណ្ដាលក្នុងជំលោះអីុស្រាអែល-ប៉ាឡេស្ទីន៕

តាម៖ vovworld.vn