leftcenterrightdel
លោកប្រធានាធិបតី Donald Trump (រូបថត៖ Reuters)

បន្ទាប់ពីទទួលដំណែងជាប្រធានាធិបតីនៅដើមឆ្នាំ២០១៧ មក លោក Donald Trump បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP។ ប្រទេសជាសមាជិកចំនួន១១ បានខិតខំចរចារកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពអន្តរប៉ាសីហ្វិក (CPTPP) និងតាមគម្រោងនឹងចុះហត្ថលេខានាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសឈីលី។ ប្រទេសថៃបានពិនិត្យការចូលរួមកិច្ចព្រមព្រៀង CPTPP  បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសនឹងពិនិត្យការចូលរួមកិច្ចព្រមព្រៀង TPP ឡើងវិញ។ ក្នុងរយៈពេលជាមួយគ្នានេះ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន និងតៃវ៉ាន់ក៏សម្ដែងនូវការយកចិត្តទុកដាក់ដល់កិច្ចព្រមព្រៀងនេះដែរ៕

បកប្រែដោយ Thuy Anh