leftcenterrightdel
អង់គ្លេសប្រកាសផែនការសំរាប់ដំណាក់កាលអន្តរកាល

ដំណាក់កាលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលចាំបាច់ ដើម្បីអនុវត្តប្រព័ន្ធថ្មី រួមមានការទទួលបានកិច្ចព្រមព្រៀងថ្មីររវាងភាគីទាំងពីរ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសក៏បានសន្យាថា៖ ដំណាក់កាលនេះនឹងមិនអូសបន្លាយជាងរយៈពេល ២ ឆ្នាំទេ គិតតាំងពីពេលប្រទេសនេះចាកចេញពី EU នាថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩។ គំរោងផែនការខាងលើក៏បានបង្ហាញឲ្យឃើញថា៖ ក្រុងឡុងនឹងប្រតិបត្តិតាមការកំណត់ថ្មីរបស់  EU ហើយចូលរួមការពិភាក្សា ស្តីពីកូតានេសាទត្រីនាពេលខាងមុខ។ ប៉ុន្តែក្រុងឡុងមិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងឡាយអំពីពាណិជ្ជកម្មដោយគ្មានឯកភាពរបស់ EU ឡើយ៕

តាម៖ vovworld.vn