leftcenterrightdel
ប្រធានាធិបតីរុស្ស៊ី លោក V.Putin

ឥឡូវនេះបេក្ខជនកំពុងត្រៀមរៀបចំចូលរួមវង់ជជែកផ្ទាល់ ពោលគឺវង់ដំបូងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ កុម្ភៈ។ ទន្ទឹមនឹងនេះ ស្ថាប័នស្ទង់មតិនានាបានប្រកាសតួរលេខអំពីអត្រាអ្នកគាំទ្របេក្ខជន ក៏ដូចជាចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតផងដែរ។ នាថ្ងៃទី ២០ កុម្ភៈ ភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ូស្គូបានដកស្រង់តួរលេខរបស់មូលនិធិមតិសង្គម (FOM)  និងស្ថាប័នស្ទង់មតិសាធារណៈ (VSIOM) បានឲ្យដឹងថា៖ ប្រធានាធិបតីកាន់អំណាច លោក Vladimir Putin មានអត្រាអ្នកគាំទ្រខ្ពស់បំផុត និងមានស្ថិរភាព ពោល​គឺនៅកម្រិត ៧០% ហើយអត្រាអ្នកគាំទ្រលោក Putin គឺហួសឆ្ងាយពីអត្រាអ្នកគាំទ្របេក្ខជនផ្សេងៗទៀត។ តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍វាយតម្លៃថា មិនទាន់មានកត្តាណាមួយអាចរារាំងប្រធានាធិបតីកាន់អំណាចរូបនេះ ជាប់ឆ្នោតជាថ្មីម្ដងទៀតសម្រាប់អាណត្តិនេះឡើយ៕

តាម៖ vovworld.vn