leftcenterrightdel
រូបថតឧទាហរណ៍

សមាជិកគណៈនាយកគ្រប់គ្រងធានាគារកណ្ដាលអឺរ៉ុប (ECB) លោក Benoit Coeure  បាននាំចេញសេចក្តីព្រមានពោលខាងលើនៅសន្និសីទដែលប្រព្រឹត្តទៅនាថ្ងៃទី ២ កុម្ភៈ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។ លោកបានដកស្រង់របាយការណ៍របស់ស្ថាប័នស្ថិតិអឺរ៉ុប  (Eurostat) ឲ្យដឹងថា៖ កំណើន GDP របស់ Eurozone ក្នុងឆ្នាំ ២០១៧ ទទួល បាន ២,៥% ដែលជាកំរិតខ្លាំងបំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ តាមការវាយតំលៃរបស់លោកថា៖ នេះជាសញ្ញាដែលសរឲ្យឃើញថា សេដ្ឋកិច្ច Eurozone បានរួចផុតពីភាពទល់ច្រកដោយវិបត្តិហិរញ្ញវត្ថុ ២០០៧-២០០៨។ មជ្ឈដ្ឋានមន្ត្រីនៃធនាគារកណ្ដាលបារាំងបាននាំចេញ «ខ្សែការពារ» ចំនួន ៣ ដែលលោក Coeure ឲ្យដឹងថា៖ បណ្ដាអ្នកកំណត់គោលនយោបាយគប្បីពង្រឹង ដើម្បីធានាឲ្យ Eurozone បញ្ជៀសរាល់គ្រោះអាសន្ននាពេលខាងមុខនេះ៕

តាម vovworld.vn