leftcenterrightdel
ចិននិងអង់គ្លេសជំរុញទំនាក់ទំនងទ្វេភាគីក្នុងសករាជថ្មី

លោក Xi Jinping ចាត់ទុកថា៖ ចិននិងអង់គ្លេសគប្បីប្រតិបត្តិតាមនិន្នាការរបស់សម័យឲ្យសមស្របនឹងតម្រូវការបស់ប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍និមួយៗនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបំពេញបន្ថែមនូវអត្ថន័យថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី សំដៅឆ្ពោះទៅទំនាក់ទំនងនៃ «សករាជមាស»។ ប្រធានរដ្ឋចិន លោក Xi Jinping បាននាំចេញការផ្តើមគំនិតចំនួន ៤ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អង់គ្លេសនាអនាគត។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May ក៏បានសម្តែងការជឿទុកចិត្ត ថា៖ ដំណើរទស្សនកិច្ចនៅចិនលើកនេះនឹងជួយជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសកលរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំង​ពីរបានឯកភាពពិចារណា និងវាយតំលៃអំពីសកម្មភាពវិនិយោគនិងពាណិជ្ជកម្មដូចជាជំហានដំបូងឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មនាអនាគតក្រោយ Brexit៕

តាម៖ vovworld.vn