leftcenterrightdel
 EU នឹងទួលបានផលប្រយោជនពេលដែលបង្កើនការសន្ទនាផ្ទាល់ជាមួយរុស្ស៊ី

នាថ្ងៃទី ៣០ មករា ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី បន្ទាប់ពីជំនួបធ្វើជាមួយសមភាគីរុស្ស៊ី លោក Dmitri Medvedev នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel  បានឲ្យដឹងថា៖ បណ្ដាថ្នាក់ដឹកនាំបានពិភាក្សាជាច្រើន អំពីប្រទេសរុស្ស៊ីក្នុងប្លុក EU ប៉ុន្តែ សហភាពនេះមិនជួបសន្ទនាជាមួយរុស្ស៊ីទេហើយ លោកចាត់ទុកថា៖ ការបើកទូលាយការសន្ទនាជាភាពចាំបាច់ទាំងស្រុង។ Brussels និងម៉ូស្គូមានការខ្វែងគំនិតមួយចំនួនទាក់ទិនដល់ឧបទ្វីប Crimea និងស្ថានភាពនៅ Donbass (ភាគខាងកើតអ៊ុយក្រែន) ភាគីទាំងពីរអាចផ្លាស់ប្តូរទស្សនៈដើម្បីយោគយល់ថែមទៀត អំពីគោលជំហររបស់គ្នា។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Charles Michel   ដែលបានឲ្យឃើញថា៖ បែលហ្ស៊ីកត្រៀមខ្លួនជាស្រេចនិងមានគោលបំណងសន្យា យ៉ាងសកម្មថែមទៀតក្នុងការកែលំអរទំនាក់ទំនងរវាងរុស្ស៊ីនិង EU៕

តាម vovworld.vn