leftcenterrightdel
អូស្ត្រាលីនិងជប៉ុនសន្យាចុះហត្ថលេខាលើ CPTPP យ៉ាងឆាប់រហ័ស

នេះគឺជាកិច្ចព្រមព្រៀងជំនួសឲ្យកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរៈប៉ាស៊ីហ្វិក (TPP) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាខែមករាឆ្នាំ ២០១៧។ កិច្ចសន្យាពោលខាងលើត្រូវបាននាំចេញនៅការចរចារវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull និងសមភាគីជប៉ុន លោក Shinzo Abe នៅទីក្រុងតូក្យូនាថ្ងៃទី ១៨ មករា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុន។ ថ្លែងមតិបន្ទាប់ពីការចរចា លោក Turnbull បានឲ្យដឹងថា៖ ប្រទេសទាំងពីរមានគោល បំណងថា៖ ប្រទេសជាសមាជិក CPTPP ទាំង ១១ ប្រទេសនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះភ្លាមមួយរំពេច។ លោកបានឲ្យដឹងថែមទៀតថា៖ CPTPP នឹងបើកចំហរទ្វារ ដើម្បីអាមេរិកចូលរួមនាអនាគតផងដែរ៕

តាម vovworld.vn