leftcenterrightdel
 អ៊ីរ៉ង់អំពាវនាវឲ្យបណ្ដាប្រទេសឥស្លាមបង្កើនកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)


លោក Ali Shamkhani បានលើកច្បាស់ថាការបោកប្រាស់របស់អាមេរិក និងគោលនយោបាយបង្កឲ្យបានការបែកបាករបស់អាមេរិកចំពោះបណ្ដាប្រទេសឥស្លាម ក្នុងនោះ មានទាំងអ៊ីរ៉ង់និងប៉ាគីស្ថាន ហើយទាមទារឲ្យ ប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតផងដែរ។

វីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថានលោក Nasser Khan Janju បានឲ្យដឹងថា ប្រទេសឥស្លាមនានាត្រូវប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងរបស់បរទេស សំដៅបង្កឡើងការខ្វែងគំនិតគ្នា។ លោក Nasser Khan Janjua ក៏បានអះអាងថាប៉ាគីស្ថាននឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខជាមួយអ៊ីរ៉ង់ផងដែរ៕

តាម vovworld.vn