leftcenterrightdel
រូបថតឧទាហរណ៍ (baomoi.com)

ចម្លើយ៖ តាមកំណត់នៅមាត្រា ៣២ សារាចរលេខ 59/2015/TT-BLĐTBXH ចុះថ្ងៃទី ២៩ ១២ ឆ្នាំ ២០១៥ ដោយក្រសួងយុទ្ធជនពិការនិងសង្គមកិច្ច គឺពលករបញ្ឈប់ការងារដោយមានជំងឺដែលតម្រូវឲ្យមានការព្យាបាលរយៈពេលវែងដោយក្រសួងសុខាភិបាលកំណត់ ហើយកំពុងទទួលបានរបបជំងឺមុនថ្ងៃ ១ មករា ឆ្នាំ ២០១៦ និងពីថ្ងៃទី ១ មករា ឆ្នាំ ២០១៦ នៅតែទទួលបានរបបជំងឺ គឺបន្ដទទួលបានរបបជំងឺ និងមិនត្រូវកំណត់ពេលវេលាទទួលបានរបប ដោយតាមកំណត់នៅចំណុច b មាត្រា ២ ប្រការ ២៦ នៃច្បាប់ធានារ៉ាប់រងសង្គម។

តាមកំណត់ខាងលើនេះ លោកនៅតែទទួលបានរបបជំងឺតាមពេលវេលាដែលលោកចូលរួមបង់ធានារ៉ាប់រងសង្គម និងទទួលបានរបបជំងឺច្រើនបំផុតគឺ ១៨០ ថ្ងៃ/ឆ្នាំ ក្នុងកំរិតទទួលបានរបបគឺ ៧៥% បន្ទាប់មកបើលោកបន្ដបញ្ឈប់ការងារគឺត្រូវបានទទួលបានរបបជំងឺតែ ៤៥% នៃកំរិតប្រាក់ខែប៉ុណ្ណោះទេ។

* លោក Tran Dinh Manh នៅទីក្រុង Cam Pha ខេត្ដ Quang Ninh សួរថា ខ្ញុំធ្វើការជីករកធ្យូងថ្មគឺជាមុខរបរក្នុងបញ្ជីមុខរបរធុនធ្ងន់និងគ្រោះថ្នាក់។ ខ្ញុំបានចូលរួមបង់ធានារ៉ាប់រងសង្គមបាន ៨ ឆ្នាំនិង ៦ ខែ។ ខ្ញុំមានជំងឺ និងត្រូវព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល ៦០ ថ្ងៃ  ក្នុងនោះ ៥១ ថ្ងៃធ្វើការ ៨ ថ្ងៃឈប់សម្រាកជារៀងរាល់សប្ដាហ៍  និង ១ ថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យ ប៉ុន្តែក្រុមហ៊ុនរបស់ខ្ញុំគិតពេលវេលាទទួលបានរបបជម្ងឺរបស់ខ្ញុំតែ ៤០ ថ្ងៃ តើត្រូវឬទេ?

ចម្លើយ៖ តាមកំណត់នៅចំណុច b មាត្រា ១ ប្រការ ២៦ នៃច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤ គឺពេលវេលាច្រើនបំផុតត្រូវបានទទួលបានរបបជំងឺក្នុងរយៈពេល ១ ឆ្នាំចំពោះពលករប្រកបមុខរបរធ្ងន់ធ្ងរ គ្រោះថ្នាក់ចំណុះក្នុងបញ្ជីមុខរបរធ្ងន់ធ្ងរដោយក្រសួងយុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងសុខាភិបាលកំណត់ គឺទទួលបានរបបជំងឺគឺ ៤០ ថ្ងៃប៉ុណ្ណោះទេ បើអ្នកចូលរួមបង់ធានារ៉ាប់រងសង្គមក្រោម ១៥ ឆ្នាំ។

ហេតុនេះហើយតាមលោកបានរៀបរាប់ខាងលើគឺក្រុមហ៊ុនគិតពេលវេលាទទួលបានរបបជំងឺសម្រាប់លោកក្នុងរយៈពេល ៤០ ថ្ងៃគឺត្រឹមត្រូវតាមការកំណត់។

*លោកស្រី Ha Thi Tham នៅស្រុក Quoc Oai ទីក្រុងហាណូយសួរថា ខ្ញុំបានចូលរួមបង់ធានារ៉ាប់រងសង្គមស្ម័គ្រចិត្ដពីខែ ១០ ឆ្នាំ ២០១៤ ដល់សព្វថ្ងៃនេះ ហើយកន្លងមក ខ្ញុំមានជំងឺ តើហេតុអ្វីបានជាខ្ញុំមិនទទួលបានរបបជំងឺពីមូលនិធីធានារ៉ាប់រងសង្គម?

ចម្លើយ៖ តាមកំណត់នៅមាត្រា ២ ប្រការ ៤ នៃច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤ គឺអ្នកចូលរួមបង់ធានារ៉ាប់រងសង្គមស្ម័គ្រចិត្ដត្រូវបានទទួលសោធនចូលនិវត្ដន៍ និងប្រាក់ឧបត្ថម្ភធនមរណភាព។ ហេតុនេះហើយអ្នកចូលរួមបង់ធានារ៉ាប់រងដោយស្ម័គ្រចិត្ដមិនមែនជាមុខសញ្ញាចូលរួមបង់ធានារ៉ាប់រងសង្គមសម្រាប់មូលនិធិគ្រោះថ្នាក់ការងារ, ជំងឺការងារ, ជំងឺនិងសម្រាលកូនឡើយ។  ដូច្នេះក្នុងករណីរបស់លោកស្រីមិនមែនជាមុខសញ្ញាទទួលបានរបបជំងឺឡើយ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលត្រូវការពន្យល់ ឬអធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស កិច្ចការនយោបាយ កាសែតកងទ័ពប្រជាជនលេខ 7  Phan Dinh Phung, Ha Noi។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn៕

បកប្រែដោយ Pham Diep