leftcenterrightdel
រូបថត៖ ឧទាហរណ៍ (រូបថត៖ bienphong.com.vn)

ចម្លើយ៖ តាមមាត្រា ២ នៃសារចរអន្ដរក្រសួង លេខ 85/2016/TTLT-BQP-BYT-BTC ចុះថ្ងៃទី ២០ មិថុនា ឆ្នាំ ២០១៦ របស់ក្រសួងការពារប្រទេស ក្រសួងសុខាភិបាល ក្រសួងហិរញ្ញវត្ថុបានណែនាំអំពីការអនុវត្ដការធានារ៉ាប់រងសុខភាពសម្រាប់យោធិន និងអ្នកប្រកបការងារបំភ័ន្ធអក្ខរៈរួមមាន៖

- នាយទាហាន យោធិនអាជីព នាយទាហានរង និងពលទាហានកំពុងបំរើកងទ័ព។

- អ្នកប្រកបការងារបំភ័ន្ធអក្ខរៈបើកប្រាក់ខែដូចយោធិនធ្វើការនៅគណៈបំភ័ន្ធអក្ខរៈនៃរដ្ឋាភិបាល។

- អ្នកប្រកបការងារបំភ័ន្ធអក្ខរៈបើកប្រាក់ខែដូចយោធិនធ្វើការនៅក្រសួង ស្ថាប័ន មូលដ្ឋាននានាមានទាក់ទិនដល់ការបំភ័ន្ធអក្ខរៈ។

- សិក្ខាកាមបំភ័ន្ធអក្ខរៈបើកប្រាក់ចំណាយពីថវិការដ្ឋតាមរបបកំណត់ដូចសិក្ខាកាមកងទ័ពដែរ។

* លោក Nguyen Kien Thiet នៅអង្គភាពនៃប្រអប់សំបុត្រ 4NK-4267 សួរថា៖ តើទាហានថ្មីទើបចូលកងទ័ពនាខែមីនា ឆ្នាំ ២០១៨ បានចូលរួមការធានារ៉ាប់រងខុសភាពឬទេ? ស្ថាប័នណាមានសិទ្ធផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាព?

ចម្លើយ៖ តាមការកំណត់នៅមាត្រា ២ នៃសារាចរអន្ដរក្រសួងលេខ 85/2016/TTLT-BQP-BYT-BTC គឺយោធិនជាមុខសញ្ញាចូលរួមធានារ៉ាប់រងសុខភាព។ ជាមួយគ្នានោះ តាមការកំណត់នៃសេចក្ដីសម្រេចចិត្ដលេខ 5162/QĐ-BQP ចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៦ ដោយក្រសួងការពារប្រទេស ចាប់តាំងពីឆ្នាំ ២០១៨ គឺយោធិន ១០០% ដែលកំពុងនៅក្នុងជួរកងទ័ពត្រូវតែចូលរួមការធានារ៉ាបរងសុខភាព ហេតុនេះហើយ ទាហានថ្មីដែលចូលកងទ័ព នាខែមីនា ឆ្នាំ ២០១៨ ជាមុខសញ្ញាចូលរួមការធានារ៉ាប់រងសុខភាព។

បែបបទផ្ដល់ប័ណ្ណធានារ៉ាប់រងសម្រាប់យោធិនត្រូវបានកំណត់នៅមាត្រា ៣ ប្រការ ៤ របស់សារាចរអន្ដរក្រសួងលេខ 85/2016​/TTLT-BQP-BYT-BTC, អាស្រ័យហេតុនេះ ស្ថាប័នធានារ៉ាប់រងសង្គម ក្រសួងការពារប្រទេសទទួលខុសត្រូវលើការផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាព និងផ្ញើមកអង្គភាពឲ្យអ្នកចូលរួមការធានារ៉ាប់រងសុខភាព ។

* លោក Kieu Duc Tuan នៅទីរួមខេត្ដ Thanh Luong ស្រុក Vinh Bao ទីក្រុង Hai Phong សួរថា៖ តើប្ដីប្រព័ន្ធខ្ញុំជាកសិករមិនដែលចូលរួមការធានារ៉ាប់រងសុខភាព។ ហើយខ្ញុំមានកូនប្រុសម្នាក់បានចូលកងទ័ពនាខែ មីនា ឆ្នាំ ២០១៨។ តើប្ដីប្រព័ន្ធខ្ញុំបានទទួលការធានារ៉ាប់រងសុខភាពឬទេ? ហើយកាលកំណត់នៃការប្រើប្រាស់ប័ណ្ណធានារ៉ាប់រងបានប៉ុន្មានខែ?

ចម្លើយ៖ តាមការកំណត់នៅចំណុច C ប្រការ ៣ មាត្រា ១ សារាចរអន្ដរក្រសួងលេខ 49/2016/TTLT-BQP-BYT-BTC ចុះថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៦ ដោយក្រសួងការពារប្រទេស ក្រសួងសុខាភិបាល និងក្រសួងហិរញ្ញវត្ថុបានណែនាំអំពីការអនុវត្ដការធានារ៉ាប់រងចំពោះមន្ដ្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា សិស្ស និងនិស្សិតកំពុងធ្វើការនៅក្រសួងការពារប្រទេស អ្នកកំពុងធ្វើការផ្សេងក្នុងស្ថាប័នបំភ័ន្ធអក្ខរៈ និងសាច់ញាតិរបស់យោធិនដែលកំពុងធ្វើការក្នុងទ័ព  គឺសាច់ញាតិរបស់យោធិនជាមុខសញ្ញាចូលរួមការធានារ៉ាប់​

រងសុខភាព។ ហេតុនេះហើយ លោក/លោកស្រីជាសាច់ញាតិរបស់យោធិនត្រូវបានទទួលរបបធានារ៉ាប់រងសុខភាព។

តាមការកំណត់នៅចំណុច D ប្រការ ២ មាត្រា ៧ សារាចរអន្ដរ ក្រសួងលេខ 49/2016/TTLT-BQP-BYT-BTC ៖ កាលកំណត់នៃការប្រើប័ណ្ណធានារ៉ាប់រងសុខភាពរបស់លោក/លោកស្រី ស្មើនឹងរយៈពេលកូនប្រុសរបស់លោក/លោកស្រីបំពេញកាតព្វកិច្ចយោធា។

អស់លោកអ្នកអាចផ្ញើរព័ត៌មាន និងសំណួរដែលត្រូវការពន្យល់ ឬអធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស កិច្ចការនយោបាយ កាសែតកងទ័ពប្រជាជនលេខ 7  Phan Dinh Phung, Ha Noi។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn៕

បកប្រែដោយ Pham Diep